អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៧:១០ ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១១ ដោយ WikitanvirBot (ការពិភាក្សា | ការរួមចំណែក) (r2.7.1) (រ៉ូបូ កែសំរួល: it:Organizzazione del Trattato dell'Atlantico del Nord)

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង (ជា​ភាសាអង់គ្លេស​៖ The North Atlantic Treaty Organization, ភាសាបារាំង​៖ Organisation du Traité de l'Atlantique Nord) ត្រូវ​បាន​គេ​ហៅ​ថា "សម្ព័ន្ធ​អាត្លង់ទិក​ខាងជើង" (North Atlantic Allance) ។ ជាទូទៅ​វា​ត្រូវ​បាន​គេ​ហៅ​កាត់​ជា​ភាសាអង់គ្លេស​ថា "ណាតូ" (NATO) ឬ តាម​ភាសាបារាំង​ថា "អូតង់" (OTAN) គឺជា​បក្សសម្ព័ន្ធ​យោធា​មួយ ត្រូវ​បង្កើត​ឡើង​តាមរយៈ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៤៩​។ ណាតូ មាន​ទីបញ្ជាការ​នៅ​ទីក្រុង​ប្រ៊ូស្សែល ប្រទេស​បែលហ្ស៊ិក ហើយ​ណាតូ បាន​ធ្វើបតិដ្ឋាប័ន​លើ​ប្រព័ន្ធ​ការពារ​រួមគ្នា ដែល​មានន័យ​ថា រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ធ្វើ​អន្តរាគមន៍​ការពារ​គ្នា​ទៅវិញ​ទៅមក​តាម​ដែល​អាច​ធ្វើ​បាន នៅពេលដែល​មាន​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​ភាគី​ខាងក្រៅ​។

រយៈពេល​ពីរ-បី​ឆ្នាំ​ដំបូង ណាតូ​ពុំ​មាន​អ្វី​ជាជាង​សមាគម​នយោបាយ​មួយ​ប៉ុណ្ណោះ​។ ទោះយ៉ាងណា សង្គ្រាម​កូរ៉េ បាន​ដាស់​ស្មារតី​រដ្ឋ​ជា​សមាជិក និង​រចនាសម្ព័ន្ធ​យោធា​រួមគ្នា​មួយ ត្រូវ​បាន​បង្កើត​ឡើង ក្រោម​បញ្ជាការ​ផ្ទាល់​របស់​មេបញ្ជាការ​កំពូល​របស់​សហរដ្ឋអាមេរិក​ពីរ​រូប​។ អគ្គលេខាធិការ​ទីមួយ របស់​ណាតូ ឡត អ៊ីស្មាយ បាន​ប្រសាសន៍​នូវ​ពាក្យសម្ដី​ដ៏​ល្បី​រន្ទឺ​ថា​គោលដៅ​របស់​ណាតូ​គឺ "រក្សាទុក រុស្ស៊ី ឲ្យ​នៅ​ខាងក្រៅ, សហរដ្ឋអាមេរិក នៅ​ខាងក្នុង ហើយ​អាល្លឺម៉ង់ ត្រូវ​ធ្លាក់ចុះ" ("to keep the Russians out, the Americans in, and the Germans down") ។ ឆ្លងកាត់​សង្គ្រាម​ត្រជាក់ ដោយ​មាន​មន្ទិលសង្ស័យ​ចំពោះ​កម្លាំង​នៃ​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ ជាមួយ​នឹង​ភាព​មន្ទិលសង្ស័យ​ចំពោះ​ជំនឿ​ចិត្ត​លើ​ការការពារ​របស់​ណាតូ ទល់​នឹង​ការ​ឈ្លានពាន​របស់​សហភាព​សូវៀត ជាហេតុ​បណ្ដាល​ឲ្យ​ប្រទេស​បារាំង​ធ្វើ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​ដក​កងទ័ព​បារាំង​ចេញពី​រចនាសម្ព័ន្ធ​យោធា​អង្គការ​ណាតូ នៅ​ឆ្នាំ​១៩៦៦​។

ក្រោយ​ការ​ដួលរលំ​ជញ្ជាំង​ប៊ែរឡាំង នា​ឆ្នាំ​១៩៨៩ ណាតូ​បាន​ពង្រីក​ខ្លួន​ទៅ​តំបន់​បាលកង់ នៅខណៈដែល​ការ​សាង​នូវ​ទំនាក់ទំនង​ជាមួយ​អតីត​បច្ចាមិត្ត​ដ៏​ខ្លាំង​របស់​ខ្លួន​នៅ​ខាងកើត បាន​ប្រសើរ​ជាង​មុន​ហើយ​នោះ ហើយ​មាន​សន្ទុះ​ខ្លាំងក្លា​នៅ​ឆ្នាំ ១៩៩៩ និង ២០០៤ ដោយ​អតីត​ប្រទេស​សមាជិក​កតិកាសញ្ញា​វ៉ាសូវី​ជាច្រើន បាន​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​នេះ​ដែរ​។ ចាប់តាំងពី​ព្រឹត្តិការណ៍​វាយប្រហារ​ថ្ងៃ​១១ កញ្ញា ២០០១ មក ណាតូ​បាន​ព្យាយាម​រំលឹក​នូវ​ធម្មនុញ្ញ​ការពារ​របស់​ខ្លួន​ឡើងវិញ ដោយ​បាន​បញ្ជូន​កងទ័ព​ទៅ​អាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់​។