(Translated by https://www.hiragana.jp/)
ខេត្តកំពង់ធំ - វិគីភីឌា Jump to content

ខេត្តកំពង់ធំ

ពីវិគីភីឌា
កំពង់ធំ
ខេត្ត
ប្រាសាទសម្បូរព្រៃគុកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ
ប្រាសាទសម្បូរព្រៃគុកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ
ផែនទីប្រទេសកម្ពុជាដែលផ្ដិតចំទីតាំងនៃខេត្តកំពង់ធំ
ផែនទីប្រទេសកម្ពុជាដែលផ្ដិតចំទីតាំងនៃខេត្តកំពង់ធំ
កូអរដោនេ: 12°42′N 104°53′E / 12.700°N 104.883°E / 12.700; 104.883Coordinates: 12°42′N 104°53′E / 12.700°N 104.883°E / 12.700; 104.883
ប្រទេស កម្ពុជា
ទីរួមខេត្តស្ទឹងសែន
រដ្ឋាភិបាល
 • អភិបាលខេត្តងួន រតនៈ (2021-បច្ចុប្បន្ន) (គ.ប្រ.ក.)
ផ្ទៃក្រឡា
 • សរុប១៣៨១៤ គម2 (៥៣៣៤ ម៉ាយ ការ)
ប្រជាជន (២០១៤)[]
 • សរុប៧០៨៣៩៨
 • សន្ទភាព៥១/km2 (១៣០/sq mi)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-៦
ស្រុក-ក្រុង

កំពង់ធំ (អ.ស.អ.: [kɑmpɔːŋ tʰom]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន​ ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណសម័យអង្គរគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ ១ យប់ ឬ ពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។​ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ខេត្តកំពង់ធំជាខេត្តមួយផងដែរដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំនិងប្រាសាទបុរាណចំនួនជាង 200 ។ ក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប[]

បឹងទន្លេសាប

​ ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ ៦ គ្របដណ្តប់ 30% ផ្ទៃធម្មតានេះគឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវនិងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះនិងនាំចេញទៅទៀត

រដ្ឋបាល

[កែប្រែ]
អគារសំណង់ប្រាសាទបុរាណ សំបូរព្រៃគុក នៅខាងជើងកំពង់ធំ។

ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក, ៨១ សង្កាត់-ឃុំ និង ៧៣៤ ភូមិ៖

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ឈ្មោះជាអក្សរឡាតាំង ចំនួនឃុំ ចំនួនភូមិ
០៦០១ បារាយណ៍ Baray District ១៨ ១៨១
០៦០២ កំពង់ស្វាយ Kampong Svay ៨២
០៦០៣ ស្ទឹងសែន Stueng Saen ១១ ៥៥
០៦០៤ ប្រាសាទបល្ល័ង្ក Prasat Balang ៦៤
០៦០៥ ប្រាសាទសំបូរ Prasat Sambour ៦៥
០៦០៦ សណ្ដាន់ Sandan ៨០
០៦០៧ សន្ទុក Santuk ៧២
០៦០៨ ស្ទោង Stoung ១៣ ១៣៣
សរុប ៨១ ៧៣៤

ប្រវត្តិ

[កែប្រែ]
ក្រុមប្រាសាទសំបូរព្រៃគុក

កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល​ គេហៅថា កំពង់ធំ។​ ពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា​ ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យនគរភ្នំ។ កំពង់ធំ មាន ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ​ សម័យចេនឡា[ប្រភព?]

ភូមិសាស្ត្រ

[កែប្រែ]

=

វាលស្រែនៅខេត្តកំពង់ធំ

ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖

  • ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត​ និង សត្វពាហនៈគឺអោយទិន្នផលល្អ។
  • ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លេសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។

ពីរក្នុងចំណោមតំបន់ស្នូលទាំងបីនៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។

  • បឹងឆ្មារ (១៤ ៥៦០ ហិកតា) និង
  • ផែនទីភូមិសាស្ត្រខេត្តកំពង់ធំ
    ស្ទឹងសែន (៦ ៣៥៥ ហិកតា)។[]

ភ្នំ

[កែប្រែ]
  1. ភ្នំសន្ទុក

ចំនួនប្រជាជន

[កែប្រែ]
ផ្ទះនៅជនបទនៅខេត្តកំពង់ធំ

ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ​ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប ជាមួយនិងការរីកចម្រើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស ៣៤៣ ៤៧៨ នាក់ ឬ ៤៨,៣ ភាគរយ និង ចំនួនស្ត្រី ៣៦៤ ៩២០ នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧ ០៧២ នាក់ ​ឬ ៨៥ ភាគរយ​និង ២៨ ១៥០ នាក់ ​ឬ ៤,៦ ភាគរយ គឺជាអ្នកនេសាទ រីឯ ៩១ ២៤៨ នាក់ ​ឬ ១៥ ភាគរយ ជាគ្រូបង្រៀន និង ៥ ៨៨៤ ឬ ០,៩៧ ភាគរយ ជាមន្រី្តរាជការ ឬការងាររដ្ឋាភិបាល។

អាកាសធាតុ

[កែប្រែ]
កសិករកំពុងធ្វើស្រែ

នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយ​មានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពី​ខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖

  • - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា)
  • - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា)
  • - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣​ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើម​ទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលព្រឹក។

មធ្យោបាយធ្វើដំណើរ

[កែប្រែ]
  • ធ្វើដំណើរដោយរថយន្តក្រុង

ខេត្តនេះគឺមានបណ្តាញផ្លូវជាតិ ដែលភ្ជាប់ពី ក្រុងភ្នំពេញ ចម្ងាយ ១៦៨ គីឡូម៉ែត និង ខេត្តសៀមរាបចម្ងាយ ១៥០ គីឡូម៉ែត ជាមួយនិងផ្លូវជាតិលេខ៦ ហើយ និង មានផ្លូវបំបែកចេញពីខេត្ត ទៅ​ ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦៤ ដោយមានចម្ងាយ ១២៦ គីឡូម៉ែត។ នៅទីនេះគឺមានក្រុមហ៊ុនរថយន្តក្រុងជាច្រើន​ទៅមកពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប។ ក្រុមហ៊ុនរថយន្តក្រុង មានដូចជា សូរិយា​​ នៅជិតផ្សារកណ្តាល, ជីអេសធី ឬ កាប់ពីតូ ជាធម្មតា គឺធ្វើដំណើរពី ម៉ោង ៧, ៨, ៩ ពេលព្រឹក ហើយនិង ម៉ោង ១២, ១, ២ ពេលល្ងាច ទៅ ខេត្តសៀមរាប ក្នុងតម្លៃ ប្រមាណ ៣ ដល់ ៥ ដុល្លារ។

  • ធ្វើដំណើរដោយរថយន្តឈ្នួល

ប្រសិនបើ លោកអ្នកធ្វើ ដំណើររយៈពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំណើរបានតាមរថយន្តឈ្នួលបាន​ ដោយចេញដំណើរពីផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំណើរតាមរថយន្តក្រុងនោះទេ។

  1. -ពីក្រុងភ្នំពេញ ទៅ ខេត្តកំពង់ធំ តម្លៃ ១២ ០០០ រៀល
  2. -ពី ខេត្តកំពង់ធំ ទៅ ខេត្តសៀមរាប តម្លៃ ១៥ ០០០រៀល រយៈពេល ២​ ទៅ ៣ ម៉ោង
  3. -ពី ខេត្តកំពង់ធំ ទៅ ត្បែងមានជ័យ ខេត្តព្រះវិហារ តម្លៃ ២៦ ០០០ រៀល រយៈពេល ៤​ ទៅ ៦ ម៉ោង

ភោជនីយដ្ឋាន និង ទីកន្លែងស្នាក់នៅ

[កែប្រែ]
សណ្ឋាគារ
  • សណ្ឋាគារ និង ភោជនីដ្ឋានអរុណរះ ៖ គឺជាទីកន្លែងដែលមានប្រជាប្រិយភាពជាងគេក្នុងខេត្ត ដោយមានបម្រើ​អាហារទំនើបៗ អាហារចិន និងអាហារខ្មែរ ដោយមាន​តម្លៃ​សមរម្យ ដោយសារកត្តាទាំងនេះហើយទើបមានប្រជាប្រិយភាពកាន់ខ្លាំងឡើង។ បុគ្គលិក​បម្រើ​ការអាចនិយាយភាសាអង់គ្លេស និងភាសាដទៃទៀតបានយ៉ាងល្អ។
  • សណ្ឋាគារ និង ភោជនីយដ្ឋាន នាគមាស ៖ មានបម្រើម្ហូបអាហារ ចិន​និងអាហារខ្មែរ ចាប់ពីពេលព្រឹក រហូតដល់ពេលយប់ម៉ោង ៨:៣០។
  • ភោជនីយដ្ឋានមនោរម្យ ៖ ភោជនីយដ្ឋានមនោរម្យនេះ មានទីតាំងស្ថិតនៅក្បែរនឹង សណ្ឋាគារមិត្តភាព។ ទីនេះគឺពិតជាមានប្រជាប្រិយភាពខ្លាំង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទៅភាគខាងជើង និងជាពិសេសទៅទៀតនោះគឺមានបម្រើនូវអាហារពេលព្រឹកទៀតផង។
  • ភោជនីយដ្ឋាន៩មករា ៖ គឺស្ថិតនៅភាគខាងជើងនៃស្ពានខេត្តកំពង់ធំ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦​​និងជាភោជនីយដ្ឋានមួយក្នុងចំណោម ភោជនីយដ្ឋានទាំងបី។

សេដ្ឋកិច្ច

[កែប្រែ]
ដំណាំស្រូវ ខេត្តកំពង់ធំ
ផ្លែស្វាយចន្ទី ខេត្តកំពង់ធំ

ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើន​ជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១​ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។[] កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ​៣៧១ ហិកតា។[] នៅក្នុងខេត្តនេះក៏មានផ្សារតាមឃុំ ស្រុក ជាច្រើនដែលជាកន្លែងចែកចាយផលិតផលនានា រួមមានឈ្មោះផ្សារដូចតទៅ៖

សិប្បកម្មថ្ម

[កែប្រែ]

កន្លែងដែលធ្វើសិប្បកម្មថ្ម គឺមានទីតាំងស្តិតនៅ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ដែលមានចម្ងាយពីទីរួមខេត្តកំពង់ធំ ១៦ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦។ សិប្បករបានយកថ្មពីជើងភ្នំសន្ទុក មកធ្វើជារូបចម្លាក់ និងរូបរាងផ្សេងៗគ្នា សម្រាប់ជាគ្រឿងលំអតាមគេហដ្ឋាន។ ចម្លាក់ថ្មនេះបានលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ក្រៅពីថ្មចម្លាក់ ខេត្តកំពង់ធំក៏មានការកែច្នៃដោយដៃដូចជា៖ ក្រមា ហូល ផាមួង អាវចាក់ និងសម្លៀកបំពាក់ កាបូប តាមបែបប្រពៃណីខ្មែរផងដែរ។

តំបន់ទេសចរណ៍

[កែប្រែ]
ដំរីជាន់ខ្លា រូបចម្លាក់តំណាងអោយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ ទៅដើរកំសាន្តសំខាន់ៗចំនួន​ ៣ កន្លែង ដូចជា​ :


ភ្នំសន្ទុក ទេសភាពមើលពីលើភ្នំសន្ទុក


  • តំបន់ទេសចរណ៍ទី១ ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧ គម ពីទីរួមខេត្តកំពង់ធំ តាមបណ្តោយ ផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌​ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វាររហូតដល់ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ។ ពេលមកដល់ជើងភ្នំ យើងនឹងមើលឃើញទេសភាពដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។​ របៀបទី១ យើងអាច ធ្វើ​ដំណើរដោយបើកបរយានយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសម្រាប់ចត។ របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនឹងពើបប្រទះ ព្រះវិហារ១ នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតាថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។​[]

បន្ទាប់ពីចុះពីលើភ្នំមកគេអាចទៅដើរកំសាន្តនៅ តាមប្រាសាទបុរាណវិញ គឺនៅប្រាសាទសំបូរព្រៃគុក ។

ប្រាសាទសំបូរព្រៃគុក (ប្រាសាទយាយព័ន្ធ)ប្រាសាទមួយនៃ ប្រាសាទសំបូរព្រៃគុក

បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសម្រាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់​

ស្ទឹងសែន ភូមិព្រែកស្បូវ ស្ថិតនៅតាមដងស្ទឹងសែន
  • តំបន់ទេសចរណ៍ទី៣ ស្ទឹងព្រៃប្រស់ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំស្ថិតក្នុងស្រុកកំពង់ស្វាយ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីភ្នំពេញទៅ សៀមរាប។ ស្ទឹងនេះជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិមួយកន្លែង​ ដែលល្បីក្នុងខេត្តកំពង់ធំ។​នៅថ្ងៃមានបុណ្យទានម្តងៗ ឬមានពិធីផ្សេងៗតែងតែមាន ភ្ញៀវទេសចរណ៍នានាទៅ ដើរកំសាន្តទាំងជនជាតិខ្មែរ​ និងជនបរទេស។ នៅរដូវវស្សាស្ទឹងព្រៃប្រស់មានទឹក ដ៏ថ្លាឈ្វេងនិង ស្រស់ស្អាតសម្រាប់ លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។ នៅអបមាត់ទឹក មានរមណីយដ្ឋាន​ និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះជាអ្នកបើក​ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍។ អាហារដ្ឋានទាំងនោះ គឺធ្វើឡើងយ៉ាងស្អាត មានអង្រឹងសម្រាប់អង្គុយ​ នៅលើមាត់ទឹកជាមួយខ្យល់អាកាសដ៏បរិសុទ្ធ​ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។ យើងអាចកម៉្មង់អាហារ បានជាច្រើន តាមតម្រូវការ ដូចជា មាន់ដុត បាញ់ឆែវ ត្រីដុតបុកល្ហុងប្រហិត....... ផ្លែឈើគ្រប់មុខ​ និងភេសជ្ជៈ គ្រប់ប្រភេទ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។​ និយាយរួមស្ទឹងព្រៃប្រស់ សមជាកន្លែងសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តផ្សេងៗ សម្រាប់ប្រជាជនយើង។ ម្យ៉ាងទៀតនៅមានស្ទឹងមួយទៀតដែលមានសារៈសំខាន់សម្រាប់ខេត្តកំពង់ធំគឺស្ទឹងសែន។

ស្ទឹងសែនជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។ []

ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:

​​

សកម្មភាពភ្ញៀវម្នាក់កំពុង​ស្រស់ស្រូបអាហារ​ក្នុងកញ្ចុស
ម្ហូបស្រុកស្រែ

នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំកាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក​ ស្រុកកំណើតរបស់ពួកគេវិញដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា។ មានន័យថាចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត។ ភាគច្រើនការធ្វើដំណើរគឺដោយ ម៉ូតូ មិនសូវមាន រថយន្ត ប៉ុន្មានទេ ព្រោះផ្លូវពិបាកធ្វើដំណើរបើជិះរថយន្ត ត្រូវចំណាយពេលយូរ​ និងលំបាកជាងជិះម៉ូតូ។

សរុបមក ខេត្តកំពង់ធំ ក៏មានតំបន់ទេសចរណ៍ច្រើនមិនចាញ់ ខេត្តដទៃទៀតដែរ ក្នុងចំណោមខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្ម​ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

សុខាភិបាល

[កែប្រែ]

មន្ទីរពេទ្យ

[កែប្រែ]
  1. មន្ទីរពេទ្យខេត្តកំពង់ធំ
  2. មន្ទីរពេទ្យ​បង្អែកខេត្តកំពង់ធំ
  3. មន្ទីរពេទ្យបង្អែក​ស្ទោង
  4. មន្ទីរពេទ្យបង្អែកបារាយ សន្ទុក

អប់រំ

[កែប្រែ]

សាលាបឋមសិក្សាព្រៃទប់

[កែប្រែ]
  1. សាលាបឋមសិក្សាទ្រៀល
  2. សាលាបឋមសិក្សាគិរីអណ្ដែត
  3. សាលាបឋមសិក្សាព្រៃវែង
  4. សាលាបឋមសិក្សាឧទុម្ពរ
  1. សាលាបឋមសិក្សា​មានជ័យ
  2. សាលាបឋមសិក្សា​សានគរ
  3. សាលាបឋមសិក្សា​ស្ពឺ​
  4. សាលាបឋមសិក្សា​ឥន្ទ​កុមារ
  5. សាលាបឋមសិក្សាភូមិរូង
  6. សាលាបឋមសិក្សាមុន្នីរង្សី
  7. សាលាបឋមសិក្សារមុាំងងាប់
  8. សាលាបឋមសិក្សាព្រៃព្រាល(ក)
  9. សាលាបឋមសិក្សាចំបក់
  10. សាលាបឋមសិក្សាទួលក្បិល
  11. សាលាបឋមសិក្សាសូជៃ
  12. សាលាបឋមសិក្សាកំពង់ស្វាយ
  13. សាលាបឋមសិក្សាចុងព្រៃ
  14. សាលាបឋមសិក្សាព្រៃគុយ
  15. សាលាបឋមសិក្សាតាប៉ោង
  16. សាលាបឋមសិក្សាគោកងួននាយិកា កែវលីដែន
  17. សាលាបឋមសិក្សាទឹកអណ្ដូងនាយក បៀវ ម៉ាប់
  18. សាលាបឋមសិក្សាអូរក្រញូង
  19. សាលាបឋមសិក្សាមាសគង់
  20. សាលាបឋមសិក្សាសៀងគុយវ៉េងមុយ
  21. សាលាបឋមសិក្សារត្រពាំងជ្រូក-សំរិទ្ធ

អនុវិទ្យាល័យ

[កែប្រែ]
  1. អនុវិទ្យាល័យកំពង់ចិន
  2. អនុវិទ្យាល័យគគីរធំ
  3. អនុវិទ្យាល័យជ្រាប់
  4. អនុវិទ្យាល័យដំរីជាន់ខ្លា
  5. អនុវិទ្យាល័យត្នោតជុំ
  6. អនុវិទ្យាល័យទួល​ដំណាក់
  7. អនុវិទ្យាល័យដូនដួង (នាយក ព្រុំ ដារា)
  8. អនុ​វិទ្យា­ល័យបណ្តុះ​វិជ្ជា
  9. អនុវិទ្យាល័យ​ប្រាសាទ​សំបូរ
  10. អនុវិទ្យាល័យពង្រ
  11. អនុ​វិទ្យា­ល័យព្រៃ​គុយ
  12. អនុវិទ្យាល័យសាគ្រាម
  13. អនុវិទ្យាល័យសាមគ្គី
  14. អនុវិទ្យាល័យ​សំព្រោច
  15. អនុវិទ្យាល័យហ៊ុនសែនឈូកជីព្រះ
  16. អនុ​វិទ្យា­ល័យហ៊ុនសែនគ្រើលអណ្តូង​ពោធិ
  17. អនុ​វិទ្យា­ល័យហ៊ុនសែនទំរីង
  18. អនុវិទ្យាល័យអូរតាសៀវ
  19. អនុវិទ្យាល័យថ្នល់បែក
  20. អនុវិទ្យាល័យកំពង់ធំ
  21. អនុវិទ្យាល័យតេជោមាស
  22. អនុវិទ្យាល័យដូង
  23. អនុវិទ្យាល័យទំនប់នាយក ម៉ាន់ យ៉ុម

វិទ្យាល័យ

[កែប្រែ]
  1. វិទ្យាល័យទ្រៀល{ នាយក តែ គឹមសៀន}
  2. វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ
  3. វិទ្យាល័យ​កំពង់​ឈើទាល
  4. វិទ្យាល័យកំពង់ធំ
  5. វិទ្យាល័យកំពង់ថ្ម
  6. វិទ្យាល័យជាស៊ីមកំពង់ថ្ម
  7. វិទ្យាល័យជាស៊ីមប្រឡាយ
  8. វិទ្យាល័យប្រាសាទបល្ល័ង្គ
  9. វិទ្យាល័យតាអោក
  10. វិទ្យាល័យតាំងក្រសាំង
  11. វិទ្យាល័យទួលក្បិល
  12. វិទ្យាល័យរស្មីសោភ័ណ
  13. វិទ្យាល័យ​ស្ទឹងសែន (នាយក ផៃ នន)
  14. វិទ្យាល័យហ៊ុនសែនក្រវ៉ា
  15. វិទ្យាល័យហ៊ុនសែនតាំងគោក
  16. វិទ្យាល័យហ៊ុនសែនត្បែង
  17. វិទ្យាល័យហ៊ុនសែនបល្ល័ង្ក
  18. វិទ្យាល័យហ៊ុនសែនភ្នំសន្ទុក
  19. វិទ្យាល័យហ៊ុនសែនរុងរឿង
  20. វិទ្យាល័យអាក់ស៊ូ

សកលវិទ្យាល័យ

[កែប្រែ]
  1. សាកលវិទ្យាល័យឯកទេសនៃកម្ពុជា

==វត្ត==វត្តព្រះនាង

  1. វត្ដមុនីរតនារាម {ហៅ វត្ដទ្រៀល}
  2. វត្ដកក់ប្រសិទ្ធ
  3. វត្តគិរីអណ្ដែត
  4. វត្តដា
  5. វត្ដក្ដីតាចិន
  6. វត្តពោធិន៍
  7. វត្ត ឧទម្ពរ
  8. វត្ត ស្វាយ
  9. វត្តគុហ៍ព្រះធាតុ
  10. វត្ត​ក្រសាំង​តេន ហៅ​វត្ត​ល្វា
  11. វត្ត​គី​រី​មង្គល​មានជ័យ​ស្រឡៅ​តូង
  12. វត្ត​តាំងក្រសៅ​
  13. វត្តតាំងក្រសាំង
  14. វត្ត​ត្រ​ពាំ​ងព្រលិត
  15. វត្ត​ទួល​ព្រះ​ធាតុ
  16. វត្ត​នរិន្ទ​កោ​សី ហៅ​ វត្ត​អន្លង់​លោក
  17. វត្ត​ប្រាសាទ​អ​ណ្តែ​ត
  18. វត្ត​ព​ពេជ្រ
  19. វត្ត​ព្រះ​ឥន្ទ​រង្សី​ ហៅ​ វត្ត​ហាប់
  20. វត្ត​សសាំង​ធម្មរាសី
  21. វត្ត​ស្លែង​
  22. វត្តឥន្ទនិមិ្មត​ ហៅ​វត្តត្បែង
  23. វត្តស្រយូវ
  24. វត្តបញ្ញាជីរាជ
  25. វត្តតាលវ័នក្ដីចារ្យ ហៅវត្តក្ដីចារ្យ
  26. វត្តឥន្ទកុមារ
  27. វត្តកំពង់ស្វាយ
  28. វត្តព្រះវិហារខ្ពស់
  29. វត្តសូជ័យឧត្ដមហៅវត្តទឹកអណ្ដូង
  30. វត្តករណីដើម​ ហៅវត្តក្ដីដើម
  31. វត្តព្រះនាង
  32. វត្តព្រះនាងរួសរាយ​​ ហៅវត្តត្រែង
  33. វត្តកោះរង្សី​ ហៅវត្តឈើទាល

ប្រាសាទ

[កែប្រែ]
  1. ប្រាសាទគុកនគរ
  2. ប្រាសាទគុកបារែងចាស់
  3. ប្រាសាទគុហនគរ
  4. ប្រាសាទដើមចាន់
  5. ប្រាសាទត្នោតជុំខាងជើង
  6. ប្រាសាទត្នោតជុំខាងលិច
  7. ប្រាសាទទ្វារក្ដី
  8. ប្រាសាទបន្ទាយស្ទោង
  9. ប្រាសាទ​បាកាន
  10. ប្រាសាទភូមិប្រាសាទ
  11. ប្រាសាទយាយព័ន្ធ
  12. ប្រាសាទរបងរមាស
  13. ប្រាសាទឫស្សីរលាក
  14. ប្រាសាទវាលគុកក្លុង
  15. ប្រាសាទសិរីសាច
  16. ប្រាសាទសំបូរព្រៃគុក
  17. ប្រាសាទសំរោងព្រះធាតុ
  18. ប្រាសាទស្រាយអៀ
  19. ប្រាសាទស្រែប្រាសាទ
  20. ប្រាសាទអណ្ដែត
  21. ប្រាសាទអំពិលរលំ
  22. ប្រាសាទអ្នកតាប៉ាលោប

ឯកសារពិគ្រោះ

[កែប្រែ]
  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 ខែកញ្ញា 2008.
  2. ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន (របាយការណ៍ឆ្នាំ ២០១០) http://moi-dola.gov.kh/fileadmin/templates/pdf/other/Village_2011.pdf Archived 2 November 2013[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
  3. http://www.tsbr-ed.org
  4. Save Cambodia's Wildlife. The Atlas of Cambodia: National Poverty & Environment Maps, SWC, Phnom Penh, Cambodia, 2006, p. 72.
  5. Save Cambodia's Wildlife. The Atlas of Cambodia: National Poverty & Environment Maps, SWC, Phnom Penh, Cambodia, 2006, pp. 78-81.
  6. Ministry of Agriculture, Forestry & Fisheries, The Fruit Crops: Agricultural Statistics, 2003-04, Phnom Penh, 2004.
  7. National Institute of Statistics, Ministry of Planning, Cambodia. August, 2002. Retrieved 2010-11-24. See page 110.
  8. ^ Groupe de Sambor Prei Kuk - UNESCO World Heritage Centre
  9. Save Cambodia's Wildlife. The Atlas of Cambodia: National Poverty & Environment Maps, SWC, Phnom Penh, Cambodia, 2006, p. 72.

តំណខាងក្រៅ

[កែប្រែ]