(Translated by https://www.hiragana.jp/)
អ៊ូប៊ុនទូ - វិគីភីឌា Jump to content

អ៊ូប៊ុនទូ

ពីវិគីភីឌា
អ៊ូប៊ុនទូ ២២.០៤ TLS


ក្រុមហ៊ុន/អ្នកអភិវឌ្ឍ Canonical Ltd. / Ubuntu Foundation
ក្រុមប្រព័ន្ធដំនើរការ Unix-like
ស្ថានភាពការងារ ដំនើរការ
ទំរង់កូដ ឥតគិតថ្លៃ និងបើកចំហ (ដោយមានករណីលើកលែងខ្លះ)
ការចេញមុនដំបូង ២០ តុលា ២០០៤
ការចេញមានលំនឹងចុងក្រោយ 11.04 (Natty Narwhal) / ២៨ មេសា ២០១១
ការចេញគ្មានលំនឹងចុងក្រោយ 11.10 (Oneiric Ocelot) / ២ មិថុនា ២០១១
ភាសា ច្រើនភាសា (លើសពី៥៥ភាសា)
វិធីធ្វើឲទាន់សម័យ APT
កម្មវិធីគ្រប់គ្រងកញ្ចប់ dpkg (ផ្សេងទៀតដូចជា Synaptic ក៏មានផងដែរ)
ប្រភេទរចនាបទ i386, AMD64
ប្រភេទខឺនែល Linux (Monolithic)
ផ្ទាំងសំរាប់ប្រើប្រាស់ជាទូទៅ 10.04, 10.10: GNOME 2.x

                           11.04: Unity នៅពីលើ GNOME 2.x
11.10: Unity នៅពីលើ GNOME 3.x

កម្មសិទ្ធបញ្ញា ភាគច្រើនជា GNU GPL និងកម្មសិទ្ធិបញ្ញាឥតគិតថ្លៃជាច្រើនទៀត និងកម្មសិទ្ធិបញ្ញាបិទជិតខ្លះ
គេហទំព័រផ្លូវការ ubuntu.com

Ubuntu គឺជាប្រព័ន្ធដំនើរការមួយ ដែលផ្អែកលើ Debian GNU/Linux ហើយត្រូវបានចែកចាយជា សូហ្វវែរឥតគិតថ្លៃ និងកូដបើកចំហ។ វាត្រូវបានដាក់ឈ្មោះតាមទស្សនៈរបស់ជនជាតិអាហ្វ្រិកខាងត្បូងថា Ubuntu (មនុស្សធម៌ឆ្ពោះទៅរកអ្នកដទៃ)។
Ubuntu ត្រូវបានរចនាឡើងជាសំខាន់ចំពោះ Desktop ទោះបីជាប្រភេទសំរាប់ Netbook និង Server ក៏មានផងដែរ។ ស្ថិតិក្នុងអ៊ិនធឺណែតបានសន្មតថាចំនួនប្រើប្រាស់របស់ Ubuntu នៅលើកុំព្យូទ័រ Desktop មានប្រហែល ៥០% ហើយបង្ហាញថាមានការកើនឡើងក្នុងការប្រើប្រាស់ជា Server។ Ubuntu មានការប្រើប្រាស់ក្នុងពិភពលោកប្រហែល១២លាននាក់លើ Desktop ហើយវាត្រូវបាន DistroWatch គិតថាជាប្រភេទLinux ដែលមានប្រជាប្រិយភាពជាងគេ។
Ubuntu ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុននៅចក្រភពអង់គ្លេសឈ្មោះ Canonical Ltd. គ្រប់គ្រងដោយសហគ្រិនអាហ្វ្រិកខាងត្បូងម្នាក់ ឈ្មោះ Mark Shuttleworth. ក្រុមហ៊ុនទទួលបានប្រាក់ចំនូលដោយលក់ការផ្តល់ជំនួយបច្ចេកទេស និងសេវាកម្មទាក់ទងនឹង Ubuntu, រីឯប្រព័ន្ធដំនើរការខ្លួនវានៅតែឥតគិតថ្លៃទាំងស្រុង។

  1. មុខងារ

Ubuntu ត្រូវបានផ្សំឡើងដោយកញ្ចប់សូហ្វវែរជាច្រើន ដែលភាគច្រើនត្រូវបានចែកចាយក្រោមកម្មសិទ្ធិបញ្ញាឥតគិតថ្លៃ។ ករណីលើកលែង នោះគឺ Driver មួយចំនួន។ Ubuntu ផ្ចង់ទៅលើភាពប្រើប្រាស់, សុវត្ថិភាព និងលំនឹង។ Ubiquity installer អនុញ្ញាតឲ Ubuntu តំឡើងទៅលើថាសរឹងតាមរយៈLive CD ដោយមិនចាំបាច់បើកកុំព្យូទ័រឡើងវិញបន្ទាប់ពីតំឡើងរួច។ Ubuntu ក៏ផ្ចង់ផងដែរទៅលើ ភាពដែលអាចប្រើប្រាស់បាន និងសកលភាវូបនីយកម្ម ដើម្បីឆ្ពោះទៅដល់មនុស្សឲបានកាន់តែច្រើន។
Ubuntu ត្រូវបានតំឡើងជាមួយកម្មវិធីជាច្រើនដូចជា LibreOffice (OpenOffice មកដល់ជំនាន់ 11.04), Firefox, Empathy (Pidgin ក្នុងជំនាន់មុន 9.10), Transmission, GIMP (ក្នុងជំនាន់មុន 11.04) និងល្បែងស្រាលៗមួយចំនួនទៀតដូចជា Sudoku និងអុក។ កម្មវិធីបន្ថែមដែលមិនត្រូវបានបញ្ចូលមកអាចនឹងត្រូវបានទាញយកនិងតំឡើងដោយ Ubuntu Software Center រឺ Synaptic។ Ubuntu ក៏អាចប្រើកម្មវិធីសំរាប់ Microsoft Windows បានផងដែរតាមរយៈ Wine រឺក៏កម្មវិធីមួយចំនួនដូចជា VMWare Workstation និង VirtualBox។

  1. តំរូវការ

Ubuntu Desktop បច្ចុប្បន្នគាំទ្ររចនាបទ x86 ទាំង 32-bit និង64-bit។ ការគាំទ្រមិនផ្លូវការមាន PowerPC, IA-64 (Itanium) និង Playstation 3 (យ៉ាងណាក៏ដោយ Sony បានដកការគាំទ្រជាផ្លូវការសំរាប់OtherOS ក្នុងFirmware 3.21 ថ្ងៃទី ១ មេសា ២០១០) ក៏ដូចជារចនាបទProcessorចល័ត ARM ផងដែរ (ក្នុងករណីទូរស័ព្ទ HTC HD2)។ GPU ដែលអាចប្រើប្រាស់បានចាំបាច់សំរាប់ ប្រើប្រាស់រូប ភាពមានចលនា រួមទាំង Unity។ ក្នុងករណីដែលមិនអាចប្រើបាន ផ្ទាំងប្រើប្រាស់នឹងវិលទៅរក GNOME 2.

តម្រូវការUbuntu 22.04.3 LTS Desktop Server
Processor (x86) ជាមួយ i686 2GHz 1GHz
អង្គចងចាំ 4GB 384MiB
កន្លែងទំនេរក្នុងថាសរឹង 25GB 5GB
ទំហំអេក្រង់ 640x480 1024x768

ការចេញផ្សាយ

[កែប្រែ]
កំណែ កាលបរិច្ឆេទចេញផ្សាយ //
14.04 TLS 2014-04-17
16.04 TLS 2016-04-21
18.04 TLS 2018-04-26
20.04 TLS 2020-04-23
22.04 TLS 2022-04-21
23.04 2023-04-20