កោន
![](https://upload.wikimedia.org/wikipedia/commons/thumb/d/d2/Cone_3d.png/250px-Cone_3d.png)
កោនគឺជារូបធរណីមាត្រដែលមានវិមាត្រ៣ (គោល៣) បាតរបស់វាជារង្វង់ ហើយមានកំពូលមួយ (ដូចរូប)។ អ័ក្សរបស់កោនជាបន្ទាត់ត្រង់ដែលកាត់កំពូលត្រង់និងផ្ចិតរង្វង់។ ជាទូទៅ បាតរបស់កោនអាចជារាងអ្វីក៏បាន ហើយកំពូលរបស់វាស្ថិតនៅកន្លែងណាក៏បានដែរ លើកតែស្ថិតនៅលើបាត។ ឧទាហរណ៍ពីរ៉ាមីតគឺជាកោនដែលមានបាតជាពហុកោណ។ ទោះយ៉ាងណាក៏ដោយ ការប្រើប្រាស់ជាធម្មតានៅក្នុងធរណីមាត្រ កោនត្រូវបានគេសន្មត់ថា បាតរបស់វាជារង្វង់។
រូបមន្ត[កែប្រែ]
មាឌ នៃសូលីតដែលមានរាងជាកោន គឺស្មើ ១ភាគ៣នៃក្រលាផ្ទៃបាត គុណនឹងកំពស់ (ចំងាយពីកំពូលទៅបាត)
កោននិយ័ត[កែប្រែ]
កោននិយ័តជាកោនដែលមានបាតជារង្វង់។ បើកាំនៃរង្វង់នោះស្មើ r ហើយកំពស់របស់កោនស្មើនឹង h គេបានមាឌរបស់កោនសំដែងដោយ
ក្រលាផ្ទៃសរុប របស់វាគឺ
- ដែល ជាទ្រនុងខាងនៃកោន។ ជាក្រលាផ្ទៃបាត និង ជាក្រលាផ្ទៃខាង។
លក្ខណៈ[កែប្រែ]
![](https://upload.wikimedia.org/wikipedia/km/thumb/f/ff/%E1%9E%80%E1%9F%84%E1%9E%93.png/200px-%E1%9E%80%E1%9F%84%E1%9E%93.png)
- កោនគឺជាប្រភេទសូលីតកោនិក
- ដោយតាង h ជាកំពស់; l ជាទ្រនុងខាង (ប្រវែងអង្កត់ពីកំពូលកោនទៅផ្នែកខាងនៃរង្វង់បាត); r ជាកាំរង្វង់ផ្ទៃបាត; ជាក្រលាផ្ទៃបាត និង ជាបរិមាត្ររង្វង់បាត នោះគេបានក្រលាផ្ទៃខាង , ក្រលាផ្ទៃសរុប S និង មាឌ V នៃកោនកំនត់ដោយ
- ក្រលាផ្ទៃខាង
- ក្រលាផ្ទៃសរុប
- មាឌ
- ទ្រនុងខាង ឬ អាប៉ូតែម ឬ ហៅថា ជនេត្រ
កោនបរិវត្ត[កែប្រែ]
កោនបរិវត្តមានលក្ខណៈដូចខាងក្រោម
- អ័ក្សកែងនឹងប្លង់បាត ហើយកាត់តាមផ្ចិតនៃថាសបាត
- មុខកាត់ស្របបាតជារង្វង់
- មុខកាត់បណ្តោយជាត្រីកោណសមបាទ (ជ្រុងខាងជាជនេត្រ l , បាតជាអង្កត់ផ្ចិតនៃថាសបាត)
- មុខកាត់ដោយប្លង់កាត់តាមកំពូល មិនកាត់តាមអ័ក្ស ជាត្រីកោណសមបាទ (ជ្រុងខាងជាជនេត្រ, បាត ជាអង្កត់ធ្នូនៃថាសបាត)